សមភាពមិនមែនគ្រាន់តែជាពាក្យដែលពេញនិយមរបស់ក្រុមការងារផ្នែកធនធានមនុស្សនៅធនាគារ ប្រេដ ខេមបូឌា ប៉ុណ្ណោះទេ វាក៏ត្រូវបានបញ្ចូលទៅក្នុងវប្បធម៌ធនាគាររបស់យើងខ្ញុំ និងជួយលុបបំបាត់របាំងសង្គមដែលជារឿយៗបានរារាំងស្ត្រីមិនឲ្យបង្ហាញសក្តានុពលពេញលេញរបស់ពួកគេនៅកន្លែងធ្វើការ។
សូមចូលមើលវីដេអូបទសម្ភាស
ផ្ដល់តម្លៃលើទេពកោសល្យ
ធនាគារ ប្រេដ ធ្វើការវិនិយោគលើការបណ្ដុះបណ្ដាលលើបុគ្គលិក ព្រមទាំងគាំទ្របុគ្គលម្នាក់ៗ ក៏ដូចជាត្រួសត្រាយផ្លូវនៃការអភិវឌ្ឍន៍អាជីព និងផ្ដល់ឱកាសការងារស្មើៗគ្នាផងដែរ។ កញ្ញា ស រ័ត្នអមរា នាយិកាផ្នែកធនធានមនុស្សមានប្រសាសន៍ថា “ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ពួកយើងបានតម្លើងតំណែងបុគ្គលិកនារីច្រើនជាងបុរស។ កញ្ញាបានបន្ដទៀតថា “មិនថាយុវនារីដែលចាប់ផ្តើមអាជីពជាអ្នកហាត់ការ ឬសមាជិកក្នុងក្រុមអ្នកដឹកនាំរបស់ពួកយើង ដែលនេះបានបង្ហាញថាប្រសិនបើអ្នកមានទេពកោសល្យ នោះអ្នកនឹងមានឱកាសទទួលបានជោគជ័យ!”
សូមចូលមើលវីដេអូបទសម្ភាស
ទទួលបានតុល្យភាពការងារ និងជីវិតប្រចាំថ្ងៃ
ការមានតុល្យភាពល្អរវាងការងារ និងជីវិតឯកជនគឺពិតជាមានការលំបាក ជាពិសេសសម្រាប់ស្ត្រីដែលមានបុត្រ។
កញ្ញា ស រ័ត្នអមរា មានប្រសាសន៍ថា “ពួកយើងជឿជាក់ថា តុល្យភាពរវាងការងារ និងជីវិតគ្រួសារគឺពិតជាចាំបាច់ណាស់។ កញ្ញាបន្ដទៀតថា “ពួកយើងមានមោទនភាពក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ផ្នែកសម្ភពដ៏ទូលំទូលាយរួមមាន ការឈប់សម្រាកចំនួនបីខែដែលទទួលបានប្រាក់ខែពេញលេញ ការធានារ៉ាប់រងសុខភាពដែលរ៉ាប់រងលើការពិនិត្យមុនពេលសម្រាល និងការសម្រាលបុត្រ ព្រមទាំងអត្ថប្រយោជន៍ជាសាច់ប្រាក់នៅពេលសម្រាលកូន។ ពួកយើងក៏ផ្តល់ជាពេលវេលាសម្រាប់ការបំបៅដោះទារក នៅពេលស្ត្រីត្រឡប់មកធ្វើការវិញរហូតដល់កូនមានអាយុមួយឆ្នាំ។”
ចូលរួមក្រុមការងាររបស់ពួកយើងសូមចូលមើលវីដេអូបទសម្ភាស
ផ្តល់ឱកាសដល់មនុស្សជំនាន់ក្រោយ
ដើម្បីជួយបុគ្គលិកនារីក្នុងការអភិវឌ្ឍន៍អាជីពរបស់ពួកគេ ធនាគារ ប្រេដ បានបង្កើតកម្មវិធីហ្វឹកហាត់អ្នកជំនាន់ថ្មី ដោយហ្វឹកហាត់យុវនារីដែលមានមហិច្ឆតា និងមានទេពកោសល្យជាមួយបុគ្គលិកនារីដែលមានតំណែងខ្ពស់ និងជោគជ័យនៅធនាគារ។
កញ្ញា ស រ័ត្នអមរា បានមានប្រសាសន៍ថា “វាជាកម្មវិធីធ្វើឡើងដោយភាពវិជ្ជមាន និងទទួលបានការគាំទ្រជាខ្លាំង ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនទំនុកចិត្ត និងជំនាញរបស់បុគ្គលិកនារីដែលស្ថិតក្នុងចំនុចចាប់ផ្ដើមនៃអាជីពរបស់ពួកគេ។ ហើយតាមរយៈកម្មវិធីនេះដែរ ពួកគេត្រូវបានផ្តល់ឱកាសឲ្យសិក្សាពីស្រ្ដីគំរូដ៏ល្អបំផុតក្នុងវិស័យហិរញ្ញវត្ថុ។”
ពន្លឿនសកម្មភាព
ខណៈពេលដែលការផ្តោតសំខាន់នៃទិវានារីអន្តរជាតិគឺសំដៅលើការពន្លឿនសកម្មភាពដើម្បីទាមទារសមភាពជូនស្ត្រីនៅជុំវិញពិភពលោក ធនាគារ ប្រេដ ខេមបូឌា អាចរីករាយជាមួយនឹងសមិទ្ធិផលរហូតមកដល់បច្ចុប្បន្ននៃសមភាពរបស់ធនាគារផ្ទាល់។
លោក Nicolas Hollanders មានប្រសាសន៍ថា “យើងខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទ #Accelerate Action នៅឆ្នាំនេះ ហើយការផ្តល់ឱកាសស្មើៗគ្នាគឺមានសារៈសំខាន់សម្រាប់បុគ្គលិក និងសង្គមរបស់ពួកយើង។”

